ក្រុមរបស់យើងមាន៖

សាយ៉ា ម៉ារតា  នាយកគ្រប់គ្រង         អ្នកជំនាញផ្នែកសុខភាពចំនីអាហារ និងសុវត្ថិភាពអាហារ

សាយ៉ា លីនដា អ្នកចាត់ចែងទូទៅ       អ្នកចម្អិនប្រចាំផ្អះ និងចាប់អារម្មណ៏សិក្សាលើម្ហូបអាហារ


តើអ្នកណាជាទីផ្សាររបស់យើងខ្ញុំ?

ហាង ស្មាតាហ្វូតស្តរនឹងដើរតួនាទីជាអ្នកផ្តល់ដំណោះស្រាយបំពេញបន្ថែមទៅកាន់ សុភាពនារី កំពុងធ្វើការងារ នៅតាមស្ថាប័ន ក្រុមហ៊ុននានា ដើម្បីបង្កើននូវឪកាសសម្រាប់ការទទួលទានអាហារយ៉ាងរីករាយជាមួយក្រុមគ្រួសារ ដែលប្រកបដោយអនាម័យ និងសុខភាព។ ស្រ្តីកំពុងធ្វើការងារទាំងឡាយ នឹងអាចកាត់បន្ថយពេលវេលា និងភាពនឿយហត់ក្នុងការដើរផ្សារ និងរៀបចំអាហារ ដោយបង្វែរពេលវេលាទាំងនោះសម្រាប់ការជិតស្និទ្ធជាមួយក្រុមគ្រួសារ និងកូនៗរបស់អ្នក។

ហេតុអ្នកត្រូវជ្រើសរើស ស្មាតាហ្វូតស្តរ?
  • កាត់បន្ថយពេលដើរផ្សារទិញម្ហូប និងស្ទះចរាចរណ៏
  • កាត់បន្ថយចំណាយសម្រាប់ម្ហូបអាហារនៅសល់ និងញ៉ាំបាយក្រៅ
  • ចំណាយពេលវេលាកាន់តែតិចក្នុងផ្ទះបាយ
  • មុខម្ហូបប្រចំាគ្រួសារ ងាយស្រួលចម្អិន និងរសជាតិឆ្ងាញ់
  • ត្រឹមរយៈពេល២ម៉ោង អ្នកនឹងអស់ក្តីកង្វល់ចំពោះអាហារទាំងបីពេលសម្រាប់ថ្ងៃបន្ទាប់
  • គ្រឿងផ្សំគ្រប់យ៉ាងត្រូវបានរៀបចំយ៉ាងស្អាតក្នុងកញ្វប់តែមួយ
  • មិនចាំបាច់ដើរផ្សារ លាងបន្លែ និងរៀបចំ អ្វីតែមួយគត់ដែលត្រូវធ្វើគឺ ចម្អិន!
ប្រភេទ​ផលិតផល